មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ជាស្ថាប័ន មួយក្នុងចំណោមស្ថាប័ន ថ្នាក់ក្រោមជាតិសាធារណៈរបស់រដ្ឋ ស្ថិតក្រោមអាណាព្យាបាល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានចក្ខុវិស័យ ទិសដៅគោលនយោបាយ បេសកកម្ម និងយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍកសិកម្ម ក្នុងខេត្តដូចតទៅ៖
ក.ចក្ខុវិស័យ:
គាំទ្រទស្សនៈវិស័យរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ "កសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងនៃប្រាក់បំណូលគ្រួសារកសិករ វិបុលភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា" ។
ខ.ទិសដៅគោលនយោបាយៈ
ឆ្លុះបញ្ចាំងអំពីការគាំទ្រគោលនយោបាយរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មក្រសួង៖“ជម្រុញ កំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផល មានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព" ។
វិស័យកសិកម្មនៅតែដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍជនបទ ជាពិសេស បានចូលរួមកាត់បន្ថយភាពក្រីក្រក្នុងខេត្ត ។
១. ទិសដៅគោលនយោបាយទី១:
- បង្កើនផលិតភាព ពិពិធកម្មកសិកម្ម ការប្រកួតប្រជែង និងពាណិជ្ជូបនីយកម្មកសិកម្ម
២. ទិសដៅគោលនយោបាយទី២:
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានដី ព្រៃឈើ និងជលផលប្រកបដោយ និរន្តរភាព
គ. បេសកកម្ម:
គឹគាំទ្របេសកកម្មក្រសួង “ផ្តល់សេវាគាំទ្រមានគុណភាព មានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសទំនើប បទដ្ឋានគតិយុទ្ធ និងគោលនយោបាយច្បាស់លាស់សម្រាប់បម្រើឲ្យការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព" ។
ឃ. យុទ្ធសាស្រ្ដសម្រាប់អនុវត្ដសម្រេចគោលនយោបាយ
កម្មវិធីទី១: ការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងកសិធុរកិច្ច
កម្មវិធីទី២: ការលើកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វ
កម្មវិធីទី៣: ការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម
កម្មវិធីទី៤: ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ
កម្មវិធីទី៥: ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស
ង. តួនាទី និងភារកិច្ចរបស់មន្ទីរ
- យោងប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ បានកំណត់យ៉ាងច្បាស់ពីមុខងារ និង ភារកិច្ច របស់មន្ទីរកសិកម្មដូចតទៅ ៖
- លើកផែនការដឹកនាំនិងជម្រុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តស្របតាមគោល នយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍន៍វិស័យកសិកម្ម។
- លើកគម្រោងកម្មវិធីចំណូល-ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្ម បង់ចូល ថវិការដ្ឋ។
- គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរកសិកម្មខេត្ត ឲ្យបានត្រឹមត្រូវតាមគោល ការណ៏ច្បាប់។
- រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិក
- ផ្សព្វផ្សាយជំរុញណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នុងវិស័យកសិកម្ម គ្រប់ផ្នែកដល់ ការិយាល័យ អង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង/ស្រុក និងមណ្ឌលកសិកម្មឃុំ/សង្កាត់ ។
- ផ្តល់ការគាំទ្រ និងការផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់កសិករ និងដៃគូរចូលរួម និងលើកទឹក ចិត្តអង្គការវិជ្ជាជីវៈ សមាគមនានា និងការបង្កើតសហគមន៍អភិវឌ្ឍន៍នានា ដែលពាក់ព័ន្ធ និងវិស័យកសិកម្ម ដើម្បីកែលំអរផលិតកម្ម និងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក។
- ចូលរួមសហការក្នុងការអនុវត្តន៍វិធានការការពារធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់ គោលនយោបាយអភិវឌ្ឍន៍អភិរក្សរបស់ក្រសួង។
- ចាត់ចែងការងារអន្តរាគមន៍ ទប់ទល់ បង្កា និងរាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលខេត្ត និងក្រសួង នូវ បណ្តាសមាសភាពភយន្តរាយគ្រោះធម្មជាតិភាពអានាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមាន។
- ធ្វើជាដៃគូដ៏ល្អ និងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីរ នានា អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្ត។
- ទទួលអនុវត្តភារៈកិច្ចផ្សេងៗដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ។
- យោងប្រកាសលេខ ៣៨៦ ប្រក.កសក.បុ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៧ បានកំណត់អំពីតួនាទី និងភារកិច្ចរបស់ខណ្ឌរដ្ឋបាលជលផល ដូចតទៅៈ
- ទទួលខុសត្រូវ អនុវត្ត គ្រប់គ្រង ដឹកនាំ បញ្ជាតាមឋានានុក្រមរដ្ឋបាល និងបច្ចេកទេសលើផ្នែក និង សង្កាត់រដ្ឋបាលជលផល ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្របគ្ងរបស់ខ្លួន
- រៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងការពារធនធានជលផលសម្រាប់អនុវត្ត
- ដឹកនាំ ត្រួតពិនិត្យការងារអនុវត្តរបស់ផ្នែក សង្កាត់ជលផល
- ត្រួតពិនិត្យ អង្កេតតាមដាន ល្បាតលើការធ្វោះអាជីវកម្មជលផល ទប់ស្កាត់ និងបង្រ្កាបបទល្មើស ជលផល
- ត្រួតពិនិត្យស្តង់ដារកន្លែងកែឆ្នៃ ទីតាំងទិញ លក់ មិងគុណភាព អនាម័យផល ផលិតផលជលផល
- រៀបចំសំណុំបែបបទសម្រាប់ចោទប្រកាន់ ទៅតុលាការ អំពីអំពើល្មើសជលផល
- គ្របគ្រងសកម្មភាពប្រតិបត្តិមន្ត្រីក្រោមឱវាទ
- ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ។
- និងយោងប្រកាសលេខ ៥០៩ ប្រក.កសក.បុ ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៣ បានកំណត់អំពីតួនាទី និងភារកិច្ចរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ដូចតទៅៈ
- ត្រួតពិនិត្យ ដឹកនាំ សម្របសម្រួល ផ្នែក និង សង្កាត់រដ្ឋបាលព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- អនុវត្តតាមគោលនយោបាយ និង ផែនការគ្រប់គ្រងវិស័យព្រៃឈើជាតិ
- ដឹកនាំការសិក្សារៀបចំផែនការគ្រប់គ្រងវិស័យព្រៃឈើ ក្នុងដែនសមត្ថកិច្ច និង រៀបចំផែនការ សកម្មភាពការងារសម្រាប់ដាក់ឲ្យបណ្ដាផ្នែកក្រោមឱវាទអនុវត្ត ហើយផែនការនេះត្រូវសុំសេចក្ដីសម្រេចពីប្រធានរដ្ឋបាលព្រៃឈើ
- សិក្សារៀបចំព្រៃបំរុងទុកអចិន្ត្រៃយ៍ ដើម្បីបង្កើតជាព្រៃសហគមន៍ ដោយកំណត់ព្រំប្រទល់ច្បាស់លាស់ និង មានទំហំសមស្រប ផ្អែកតាមលទ្ធភាពធនធានព្រៃឈើ និង តម្រូវការប្រើប្រាស់ជា ប្រពៃណីរបស់សហគមន៍
- ផ្ដល់លិខិតកំណត់កូតាអនុញ្ញាតឲ្យប្រមូលផល អនុផលព្រៃឈើ សម្រាប់សហគមន៍មូលដ្ឋាន
- ផ្តល់លិខិតអនុញ្ញាតឲ្យបង្កើតរោងសន្និធិ លក់ចែកចាយផល អនុផលព្រៃឈើ និង សិប្បកម្មកែច្នៃផលអនុផលព្រៃឈើប្រភេទតូច
- ផ្ដល់លិខិតអនុញ្ញាតឲ្យបង្កើតឡើងគ្រប់ប្រភេទ ដែលប្រើប្រាស់ផល អនុផលព្រៃឈើជាវត្ថុធាតុដើម មានលក្ខណៈជាឧស្សាហកម្ម ឬ សិប្បកម្ម
- ចេញលិខិតអនុញ្ញាតបើកផ្លូវដឹកជញ្ជូន ផល អនុផលព្រៃឈើ ចេញពីព្រៃសហគមន៍ ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ ជាមួយសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង ឬ ក្បែរដែនព្រៃបំរុងទុក អចិន្ត្រៃយ៍
- ធ្វើរបាយការណ៍ជាប្រចាំ ខែ ត្រីមាស ឆមាស ប្រាំបួនខែដើមឆ្នាំ និង ប្រចាំឆ្នាំ អំពីសកម្មភាពការងារ វិស័យ ព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រធានអង្គភាព ។
- ទទួលភារកិច្ចផ្សេងៗ ទៀត ដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ។
ច. រចនាសម្ត័ន្ធរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ