១- លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី កិច្ចសហការដេីម្បីប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ៤-៥ខែ តុលា ឆ្នាំ២០១៧
នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
២- នៅពេលព្រឹក លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានទទួលកិច្ចការទូទៅ លើខ្លឹមសារ និងការងារបច្ចេកទេស បានដឹកនាំប្រជុំបែងចែកការងារគ្រប់គ្រងគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សរុបចំនួន ៥នាក់ ស្ត្រី ២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
៣- លោកស្រី សែស គឹមហេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្មដំឡូងមីកម្ពុជា សិក្សាបទពិសោធន៍ជោគជ័យ និងមាគ៌ាឆ្ពោះទៅមុខ សមាសភាពចូលរួមមាន អង្គការ UNDP ,GIZ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម មន្ទីរកសិកម្ម សាលាខេត្ត សហគមន៍ និងសមាគមន៍ដំឡូងមី ចំនួន ៨ខេត្ត សរុបចំនួន ៩៤នាក់ ស្រី ២១នាក់ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
៤- នៅវេលាពាក់កណ្តាលអាធ្រាត ឈានចូលថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧ ក្រុមបង្រ្កាបបទល្មើសការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យ លើការនាំចូលមាន់រស់តាមរថយន្ត១គ្រឿង ពាក់ស្លាកលេខ 3D:3705 ផ្ទុកមាន់សរុប ៣.០០០ក្បាល របស់ក្រុមហ៊ុន ហ្វាញហ្គូដស៍ ដែលមានភ្ជាប់លិខិតអនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្រពីប្រទេសថៃ ។ បន្ទាប់មកក្រុមការងារក៏បានចារលើលិខិតដឹកជញ្ជូន ឳ្យបន្តដំណើរឆ្ពោះទៅគោលដៅបន្តទៀត ។
៥- លោក ហង្ស ផាន អនុប្រធានការិយាល័យកសិកម្មស្រុកអូរជ្រៅ បានចុះតាមដានកសិករបង្ហាញឆ្នាំចាស់របស់គម្រោងថវិការតាមកម្មវិធីរបស់មន្ទីរ គាត់បានប្រមូលផលលើកទី២ នឹងបន្តដាំលើកទី៣ នៅភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម