សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០៧
ចេញ​ផ្សាយ ១០ តុលា ២០១៧
4,447

១- នៅពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំសាលាខេត្ត។

២- លោក អ៉ីវ វណ្ណា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយ លោក ញឹក វិបុល ប្រធានផ្នែកបសុព្យាបាលការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីជំងឺស៊ូណូសលើសត្វស្វា ការធ្វើជីវសុវត្ថភាព និងការបង្ការទប់ស្កាត់ជំងឺ រយៈពេល ២ថ្ងៃ គឺថ្ងៃទី ០៥-០៦ ខែ តុលា ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ ។

ចំនួនអ្នកចូលទស្សនា
Flag Counter