សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧
ចេញ​ផ្សាយ ១០ តុលា ២០១៧
4,724

១-  នៅពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមអាង ប្រឡាយ និងការលូតលាស់ដំណាំស្រូវ  នៅតាមមូលដ្ឋានក្រុងសិរីសោភ័ណ,ស្រុកស្វាយចេក និងអូរជ្រៅ ។ នៅពេលរសៀល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមប្រជុំរបស់គណៈកម្មាធិការថ្នាក់ជាតិចុះវាយតំលៃទីក្រុងស្អាតនៃខេត្តបន្ទាយមានជ័យ
សំរាប់ដាក់ប្រឡងប្រណាំងទូរទាំងប្រទេស នៅសាលប្រជុំសាលាខេត្ត។ 

២- នៅពេលព្រឹក លោក នួន សុភា ប្រធានការិយាល័យកសិកម្មស្រុកស្វាយចេក បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកស្វាយចេក ។

៣- នៅពេលព្រឹក លោក សាន គឹមសួរ អនុប្រធានការិយាល័យកសិកម្មស្រុកភ្នំស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្រុង ស្រុកភ្នំស្រុក ស្ដីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន របស់ក្រុមប្រឹក្សាស្រុកភ្នំស្រុក ។

៤- កញ្ញា ភឹម សំណាង មន្ត្រីអនុវត្តគម្រោង GIZ RED III ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាល កត្តាចង្រៃលើដំណាំស្រូវ ជាមួយអង្គការ IIRR នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី កសិករចូលរួម០៦ នាក់ជាស្រ្តី. និងបានចុះតាមដានកសិករអនុវត្តតាមបច្ចេកទេស។

ចំនួនអ្នកចូលទស្សនា
Flag Counter