សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧
ចេញ​ផ្សាយ ១១ តុលា ២០១៧
4,720

១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅប្រព័ន្ធប្រឡាយ
អាងអូរខៃដន នៅសង្កាត់និមិត្ត  ក្រុងប៉ោយប៉ែត។

២- លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នីវាលសាយសាម៉ន ចំនុច       ប្រលាយព្រែក ឃុំចំណោម ស្រុកមង្គលបូរី ដែលកំពុងបន្តឡើង ដោយកំលាំងខ្លាំងដែលហូរមកតាមប្រលាយមេពីព្រៃខ្ពស់ រួមជាមួយទឹកដែលធ្លាក់មកពីតាគង់ ស្រុកម៉ាឡៃផង ធ្វើឲ្យដំណាំស្រូវនៅប៉ែកខាងលិចប្រឡាយព្រែកបានលិចជាច្រើន ហិកតា តែពុំទាន់ទទួលតួលេខច្បាស់នៅឡើយទេ ម៉ោង2 ថ្ងៃទី10 តុលា 2017នេះទើបវាយតម្លៃផលប៉ះពាល់។ សូមបញ្ជាក់ថាទឹកធ្លាក់ពីតាគង់ស្រកផ្នែកខាងលើ ឯទឹកពីប្រឡាយព្រៃខ្ពស់បន្តឡើង ដោយឡែកដំណាំស្រូវប៉ែកខាងកើតប្រឡាយព្រែកពុំមានការលិចលង់ទេ ប៉ុន្តែបើទឹកពុំស្រកទេ ហើយទឹកភ្លៀងបន្តធ្លាក់នោះ រយៈពេល2ថ្ងៃទៀតនឹងលិចដំណាំប៉ែកខាងកើយប្រលាយព្រែជាបន្ត។

៣- លោកស្រី ឡុង តាបន្នា ប្រធានការិយាល័យកៅស៊ូ និង លោក សោម ចាន់រិទ្ធ មន្រ្តីការិយាល័យកៅស៊ូ បានចូលរួម សិក្ខាសាលា ស្តីពី " ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូដល់មន្រ្តីបង្គោល" ក្រោមអធិបតីភាព លោក ហឹុម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ ។ នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម ពីថ្ងៃទី១០ -១២ ខែតុលា ឆ្នាំ២០១៧ ។

៤- លោក ផុន ភីរុណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបណ្ដុះបណ្ដាលកសិករលើការចិញ្ចឹមជ្រូកចំនួន២៧គ្រួសារក្នុងនោះស្រី ២១នាក់ នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ដែលមានកិច្ចសហការជាមួយអង្គការ Samaritan's Purse  ។  គម្រោងនឹងមានការចែកកូនជ្រូក១គ្រួសារ ០៣ ក្បាល បន្នាប់ពីការបញ្ចប់វគ្គបណ្ដុះបណ្ថាល និងការចុះរៀបចំសាងសង់ទ្រុងរួចរាល់  ។

៥- មន្ត្រីអនុវត្តគម្រោង TSSD ការិយាល័យកសិកម្មស្រុកភ្នំស្រុក បានចុះតាមដាន ស្រែបង្ហាញ នៅឃុំស្រះជីក ដំណាក់កាលស្រូវផើម ។

៦- នៅពេលព្រឹក លោក លន់ សុវណ្ណ មន្ត្រីអនុវត្តន៍គម្រោង GIZ RED III ការិយាល័យកសិកម្មស្រុកម៉ាឡៃ បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្តាលស្តីពី ប្រពលវប្បកម្មដំណាំស្រូវ(ជម្ងឺ សារធាតុចិញ្ចឹម សត្វល្អិតចង្រៃ) នឹងអនុវត្តការបាញ់មេធម្មជាតិលើដំណាំស្រូវ នៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ។នៅពេលល្ងាច លោក លន់ សុវណ្ណ និង លោក ឆុង ផុន  មន្ត្រីអនុវត្តន៍គម្រោង GIZ RED III ការិយាល័យកសិកម្មស្រុកម៉ាឡៃ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោង/សកម្មភាពអភិវឌ្ឍន៏មូលដ្ឋានដែលស្នើឡើយដោយអ្នកពាក់ពន្ធ័ នៅសាកលវិទ្យល័យគ្រប់គ្រង និងសេដ្ឋកិច្ច។

ចំនួនអ្នកចូលទស្សនា
Flag Counter