សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧
ចេញ​ផ្សាយ ១២ តុលា ២០១៧
4,417

១- នៅពេលព្រឹក លោក រុន​ សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំក្រុមចង្វាក់ផលិកម្មបន្លែ រវាងមន្ទីរកសិកម្មខេត្ត, គម្រោង RED III និង CODE(iDE_CADF) នៅមន្ទីរកសិកម្មខេត្ត ស្តីពី ផែនការផលិតបន្លែសុវត្ថិភាព។   

២- នៅពេលព្រឹក លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយ លោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំបូកសរុបការងារសុខភាពសត្វ និង ផលិតកម្មសត្វ ០៩ខែដើមឆ្នាំ២០១៧  នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម ។

៣- លោក លន់ សុវណ្ណ មន្រ្តីការិយាល័យកសិកម្មស្រុកម៉ាឡៃ  បានចូលរួមប្រជុំស្តីពីការបង្កេីតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាស្រុកម៉ាឡៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter