១- នៅពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមប្រជុំឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យមុនដាក់ ឆ្លងជូនក្រុមប្រឹក្សាខេត្តពិនិត្យនិងសំរេច ។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឺកជំនន់ទឹកភ្លៀង ប៉ះពាល់លិចលង់លើដំណាំស្រូវស្រាលមិនប្រកាន់រដូវ ដែលកសិករធ្វើលើកទី២ ចំនួន ១២០០ ហិចតា ចាប់តាំងពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយព្រែក ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ។
២- លោកស្រី កែវ គឹមអូន ប្រធានការិយាល័យកសិកម្មក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ(កាកបាតក្រហមខេត្ត)Emergency Preparedness For Resporne planning (EPRP) ។
៣- ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម ចុះត្រួតពិនិត្យ និងតំរង់ទិស មុខជំនួញ សហគមន៍កសិកម្ម ក្នុងស្រុកមង្គលបូរី ចំនួន ០៤ សហគមន៍កសិកម្ម (សហគមន៍បូរីអភិវឌ្ឍន៍ សហគមន៍មានជ័យបូរីអភិវឌ្ឍន សហគមន៍សុវណ្ណមានរិទ្ទជោជ័យ រហាត់ទឹក និង សហគមន៍ភូមិបុស្សឡោក)
៤- នៅពេលរសៀល ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល បានឃាត់ចាប់បានរថយន្ត ០១ គ្រឿង ម៉ាក Camry ពណ៌ទឹកមាស ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A:0146 ដឹកផលិតផលកែច្នៃប្រហិតចម្រុះ ៤០០ គីឡូក្រាម (ស្មើនឹង ៤០ កញ្ចប់) នៅចំណុចខាងក្រោយសណ្ឋាគារ លី ហេងឆាយ ស្ថិតក្នុងភូមិ បាលីលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រុមអន្តរាគមកំពុងអនុវត្តវិធានការ រដ្ឋបាល បច្ចេកទេស និងច្បាប់ ដោយបានយកសំណាកវិភាគ ផ្ញើជូនទៅវិទ្យាស្ថានជាតិសុខភាពសត្វ និង ផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយរងចាំលទ្ធផល នឹងអនុវត្តនីតិបន្ត តាមខ្លឹមសារច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម