១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយក្រុមការងារមន្ទីរ បានអញ្ជើញចូលរួមពិធីទស្សនៈកិច្ចសិក្សាស្ដីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់កងអនុសេនាធំការពារកាស កងពលតូចថ្មើរជើងលេខ ៥១ នៅស្រុកព្រះនេត្រព្រះ។
២- លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជំុគណៈបញ្ជាការឯកភាពនៅសាលាខេត្តបន្ទាយមានជ័យ ។
៣- ការិយាល័យកសិកម្មក្រុងសិរីសោភ័ណ បានសហកាជាមួយចៅសង្កាត់ភ្នៀត សង្កាត់កោះពងសត្វ និងមេភូមិ ដើម្បីពិនិត្យស្ថានភាពដំណាំស្រូវប្រាំងដែលទើបនិងព្រោះបាន 15-20ថ្ងៃប៉ះពាល់ដោយទឹកជំនន់ចាប់ពីថ្ងៃទី ១៤ខែតុលា មានចំនួនសរុប ១៤១ហិចតា សង្កាត់ភ្នៀត ៣៨ហិចតា មានភូមិ (ភ្នៀតនិងកំព្រីង )សង្កាត់កោះពងសត្វ ១០៣ហិចតា មានភូមិ(ព្រះអង្គ,កោះ និងស្នាយដង្គត់)ដំណាំបន្លែពុំមានប៉ះពាល់ ។
៤- មន្ត្រីក្រុមការងារយេនឌ័រមន្ទីរ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ១៦-២០ ខែ តុលា ឆ្នាំ២០១៧ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត អ្នកចូលរួមចំនួន ២០នាក់ (ស្ត្រី ១៧ នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម