សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧
ចេញ​ផ្សាយ ២០ តុលា ២០១៧
4,547

១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី ៤០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។

២- ខណ្ឌរដ្ឋបាលព្រៃឈើ បានប្រគេនកូនឈើក្រញូង និងរំដួលចំនួន៣០ដើម ដល់ សហគមន៍ភ្នំព្រះ និងសង្កាត់រដ្ឋបាលព្រៃឈើ ថ្មពួក បានចូលរួមដាំឈើនៅក្នុងសហគមន៍ភ្នំព្រះចំនួន២០០ដើម។

៣- លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយ, លោក ផុន ភីរុណ និង លោក សៅ អ៊ារី មន្រ្តីការិយាល័យ បានចូលរួមសិក្ខាសាលា ស្តីអំពី ចំណី ការផ្តល់ចំណី និងការវិភាគចំណីសត្វ ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងឯកឧត្តម សេន សុវណ្ណ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម ។

៤- លោក សាន គឹមសួរ អនុប្រធានការិយាល័យកសិកម្មស្រុកភ្នំស្រុក បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពស្រុកភ្នំស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter