១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួម ប្រជុំត្រួតពិនិត្យការងាររបស់ប្រតិភូក្រសួងបរិស្ថាន អំពីការធ្វើប្រតិភូកម្មមុខងារ
របស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នៅសាលាខេត្តបន្ទាយមានជ័យ។
២- លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រូមជាមួយលោក សាន វួន សមាជិក ក្រុមលទ្ធកម្ម នៃអង្គភាពថវិកា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមប្រនិត្យលទ្ធផល កាងារលទ្ធកម្ម ៩ខែ ឆ្នាំ ២០១៧និង ការណែនាំសម្រាប់អនវត្តឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
៣- សង្កាត់រដ្ឋបាលព្រៃឈេីថ្មពួកបានចូលរួមប្រជុំពិគ្រោះយោបល់លេីកាកំណត់អត្តសញ្ញាណកុមារងាយរងគ្រោះបំផុតជាមួយអ្នកពាក់ពន្ធ័រីដៃគូក្នុងកម្មវិធីតំបន់ស្រុកថ្មពួក។
៤- លោក អ៊ីវ វណ្ណា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី គោលការណ៍ណែនាំការអនុវត្ត ការចិញ្ចឹមសត្វល្អ សម្រាប់កម្ពុជា នៅខេត្តកំពង់ចាម ថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០១៧។
៥- លោក ហង្ស ផាន អនុប្រធានការិយាល័យកសិកម្មស្រុកអូរជ្រៅ បានចូលរួមប្រជុំប្រចាំខែ របស់គណះកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក នៅសាលាស្រុកអូរជ្រៅ។
៦- នៅពេលរសៀល លោក ផុន ភីរុណ និងលោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានទទួលក្រុមទីប្រឹក្សា និង អ្នកសម្ភាសន៍របស់ អង្គការ ហេហ្វឺ ដើម្បីផ្តល់បទសម្ភាសន៍ទាក់ទិន និងខ្សែសង្វាក់ផលិតកម្មមាន់ស្រែ ក្នុងខេត្តបន្ទាយមានជ័យ ។
៧- កញ្ញា ផឹម សំណាង មន្ត្រីអនុវត្តគម្រោង GIZ RED III បានចូលរួមសម្របសម្រួល ទិវាស្ដីពីសត្វល្អិត និងជម្ងឺលើដំណាំស្រូវនៅភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី អ្នកចូលរួម ២០នាក់ ស្រី្ត ០៧នាក់។
៨- មន្ត្រីអនុវត្តគម្រោង TSSD ការិយាល័យកសិកម្មស្រុកអូរជ្រៅ បានបើកវគ្គបណ្ដុះបណ្ដាលផលិតកម្មពូជស្រូវ ព្រឹត្តិការណ៍ទី៤ ដល់កសិករក្រុមលីក អ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ៩នាក់ ក្រុម កែលម្អរជីវភាព (Lig) ១១នាក់ ស្រី ៩នាក់នៅ ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ។
៩- មន្ត្រីអនុវត្តគម្រោង GIZ RED III ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះជួយសំរបសំរួលអ្នកដឺកនាំ ACលើការវាយតំលៃសុចនាករទាំង ៥ និងការដាក់ពិន្ទុដល់ AC នៅស្រុកថ្មុពួក ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ពីថ្ងៃទី ១០-១៩ ខែ តុលា ឆ្នាំ ២០១៧ អ្នកចូលរួម ៥៦ នាក់ ស្រី ២៧នាក់។
១០- លោក សារិ វុទ្ធី អនុប្រធានការិយាល័យកសិកម្មស្រុកមង្គលបូរី បានចុះពិនិត្យកន្លែងចិញ្ចឹមជ្រូក និងណែនាំពីវិធានជីវសុវត្ថិភាព ជាពិសេសលើការងារអនាម័យ ដល់លោក នង សុផានី ដែលកំពុងចិញ្ចឹមជ្រូកមេពូជ ០៤ ក្បាល, បា ០២ ក្បាល និងជ្រូកសាច់ ២០ ក្បាល នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។