១- លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមវេទិកាស្តីពីដំណាំបន្លែកម្ពុជា ការជំរុញការលើកកំពស់វិស័យដំណាំបន្លែប្រកបដោយសុវត្ថិភាព និងនិរន្តរភាព នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
២- នៅពេលព្រឹក លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញ ចុះពិនិត្យកន្លែងចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងការបង្កាត់សិប្បនិមិត្តរបស់លោក សួន សុន ដែលមានទីតាំងស្ថិតក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ក្នុងនោះជ្រូកគាត់កំពុងចិញ្ចឹមមាន មេពូជ ១៣ ក្បាល (មេជ្រូកពូជរបស់កម្មវិធី EU ០២ ក្បាល), បា ០២ ក្បាល, កូនជ្រូក ៤០ ក្បាល និងជ្រូកសាច់សរុប ១០ ក្បាល ។
៣- មន្រ្តីការិយាល័យកសិកម្មស្រុកម៉ាឡៃ បានចូលរួមចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹិកភ្លៀងចំនួន៥ឃុំ ចំនួន១៥០១គ្រួសារគឺឃុំទួលពង្រ និងឃុំអូរសំព័រ ឃុំអូរស្រឡៅ ឃុំម៉ាឡៃ នឹងឃុំបឹងបេង ស្រុកម៉ាឡៃ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកបាទក្រហមកម្ពុជា។
៤- មន្ត្រីអនុវត្តគម្រោង TSSD ការិយាល័យកសិកម្មស្រុកអូរជ្រៅ បានបើកវគ្គបណ្ដុះបណ្ដាលផលិតកម្មពូជស្រូវ ព្រឹត្តិការទី៤ អ្នកចូលរួម ១៣នាក់ ស្រ្តី ១០នាក់ ក្រុម Lig ១១នាក់ ស្រ្តី ៩នាក់ នៅភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ។
៥- កញ្ញា ភឹម សំណាង មន្ត្រីអនុវត្តគម្រោង GIZ RED III ការិយាល័យក្សេត្រសាស្ត្រ បានចូលរួមសម្របសម្រួល ទិវាស្ដីពី ការប្រើប្រាស់ជីលើដំណាំស្រូវនៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី អ្នកចូលរួម ១៨នាក់ (ស្រី ០)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម