១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យវាយតំលៃអំពីផលប៉ះពាល់និងការខូចខាតលើដំណាំស្រូវ នៅចំណុចប្រឡាយព្រែក ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ។
២- លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពអនុលោមតាមតម្រូវការអនាម័យ និងភូតគាមអនាម័យសម្រាប់ជ្រៀតចូលទីផ្សារដំឡូងមី នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ពីថ្ងៃទី ២៤-២៥ ខែ តុលា ឆ្នាំ២០១៧។
៣- នៅពេលរសៀល ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បានផ្តល់កូនឈើ ( ក្រញូង ) ចំនួន ២០ ដើម ដល់សាលាបឋមសិក្សាព្រៃចង្ហារ ភូមិព្រៃចង្ហារកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដើម្បីដាំក្នុងបរិវេណសាលា ។
៤- មន្ត្រីអនុវត្តគម្រោង TSSD ការិយាល័យកសិកម្មស្រុកព្រះនេត្រព្រះ បានចុះមើលស្រែបង្ហាញ ស្រូវស្ថិតក្នុងដំណាក់កាលដាក់ទឹកដោះ នៅភូមិបុស្បូវ និង ភូមិកណ្ដាល ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម