សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២១៧
ចេញ​ផ្សាយ ២៦ តុលា ២០១៧
4,582

១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការប្រណាំងទូកខេត្ត ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនាថ្ងៃ  ២៨ និង ២៩ ខែតុលា  ឆ្នាំ២០១៧នៅដងស្ទឹងទឹកថ្លា ខាងក្រោយបរិវេណសកលវិទ្យាល័យមានជ័យ។

២- ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ បានបើកសិក្ខាសាលា ស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់បសុឪសថ ចំណីសត្វ និងបរិក្ខាបសុពេទ្យ ក្រោមអធិបតីភាព លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ទេព ប៉េងថៃ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ដោយក្នុងនោះមានការអញ្ជើញចូលរួមពីផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង ០៩, អាជីវករអ្នកលក់ថ្នាំសត្វ-បសុឪសថ សរុប ៥០ នាក់ (ស្រ្តី ១០ នាក់) ។  ទីកន្លែង សាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ពីថ្ងៃទី ២៥-២៦ ខែ តុលា ឆ្នាំ២០១៧ ។

៣- លោក សាន គឹមសួរ អនុប្រធានការិយាល័យកសិកម្មស្រុកភ្នំស្រុក បានចុះពិនឹត្យស្ថានភាពដំណាំស្រូវពេលចេញផ្កា នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក(គំរោងថវិកាតាមកម្មវិធីមន្ទីរ)។

៤- លោក សាន ស៊ីម៉េង មន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែត បានចូលរួមប្រជុំ (គកសក)ប្រចាំខែតុលាឆ្នាំ២០១៧ នាវេលាព្រឹកនៅសាលប្រជុំ ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកជំទាវ ភិន វង្ស និងឯកឧត្តម សាំង សាវ៉ាត  ជាប្រធាន និងអនុប្រធាន(គកសក ខេត្តបជ)។

៥- មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលចំនួន ០៣ រូបរួមមានលោក ផុន ភីរុណ, លោក ញឹក វិបុល និងលោក សួម សុវណ្ណ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលពីសត្វ  ដែលមានអ្នកចូលរួមមកពី ១៣ ខេត្ត/ក្រុងសរុប ៤២នាក់ ស្រ្តី ០៤ នាក់ នៅសណ្ឋាគារ ខេមរាបាត់ដំបង ខេត្តបាត់ដំបង ។

៦- មន្ត្រីអនុវត្តគម្រោង GIZ RED III  របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ជំងឺនឹងសត្វល្អិតចង្រៃនៅលើដំណាំស្រូវ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter