សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២១៧
ចេញ​ផ្សាយ ២៧ តុលា ២០១៧
4,639

១- លោក នួន សុភា ប្រធានការិយាល័យកសិកម្មស្រុកស្វាយចេក បានចុះតាមដានការធ្វើបង្ហាញ ការចិញ្ចឹមាន់ និងសួនបន្លែ គម្រោងគ្រប់គ្រងធនធានទឹក ក្នុងអនុគម្រោង
អាងប្រាសាទប្រាំ ឃុំតាផូ ស្រុកស្វាយចេក។

២- លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួម ប្រជំុគកសកលេីទី៣៨ នៅសាលប្រជំុក្រុមប្រឹក្សាសាលាខេត្តបន្ទាយមានជ័យ។

៣- ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានរៀបចំប្រទីបដើម្បីត្រៀមសម្រាប់ពិធីថ្ងៃបុណ្យអុំទូក។

៤- នៅពេលព្រឹក  លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ឈឹម វុត្ថា  ចុះយកសំណាកពីសត្វមាន់ ទា (រកវត្តមានជំងឺផ្តាសាយ) ចំនួន ១៤ ក្បាល, នៅកន្លែងទីផ្សារលក់បក្សី (ស្ថិតនៅជិតទីផ្សារសិរីសោភ័ណ) ។  សូមបញ្ជាក់ថានេះជាជំហានទី៤ នៃការចុះយកសំណាកពីបក្សី ដើម្បីស្រាវជ្រាវរកវត្តមាននៃពួកជំងឺផ្តាសាយ ដែលអាចឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយនឹងបន្តចុះជំហានទី ៥ បន្តពេលបុណ្យអុំទូក និងក្រោយពេលបុណ្យអុំទូកបន្តបន្ទាប់ទៀត ។

៥- នៅពេលព្រឹក សកម្មភាពថតវិដេអូរគ្លិបនៃបទយកការណ៍ស្ដីពីផលិតកម្មបន្លែសុវត្ថិភាពរបស់កសិករ លាវ ប៊ុនថន លើដំណាំត្រសក់ចំណារ ដែលជាកសិករក្រុមលីកនិងជាកសិករបង្ហាញដំណាំត្រសក់ចំណារ របស់គម្រោង TSSD  នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការអញ្ជើញចូលរួម លោក ចាន់ សារិ ប្រធានការិយាល័យកសិកម្មស្រុកថ្មពួក ។

ចំនួនអ្នកចូលទស្សនា
Flag Counter