១- នៅពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួម អបអរសាទរពិធីបុណ្យខួបលើកទី១៣នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្ត។
២- ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រទីបដើម្បីត្រៀមសម្រាប់ពិធីថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រួចរាល់ហើយ។
៣- លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពលេខាធិការដ្ឋាន និងក្រុមជំនួយការលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើក្រញូង នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្ដម ហាស់ សារ៉េត។
៤- នៅពេលព្រឹក លោក អ៊ីវ វណ្ណា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានជូនដំណើរប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ចុះពិនិត្យ និងស្វែងយល់ពីការចិញ្ចឹមគោជាលក្ខណៈគ្រួសារ របស់លោក ឈឹម ផន ដែលកំពុងចិញ្ចឹមគោ ០៣ ពូជ គឺ ពូជ ប្រ៉ាម៉ាន់, អ៊ីនឌូប្រ៉ាម៉ាន់ និង អ៊ីនឌូប្រេស៊ីល (Brahman, Indo-Brahman និង Indo-Brazil) សរុប ៣៥ ក្បាល ដែលមានទីតាំងស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៥- លោកស្រី កែវ គឹមអូន ប្រធានការិយាល័យកសិកម្មក្រុងសិរីសោភ័ណ បានចូលរួមប្រជុំក្រុមប្រឹក្សាក្រុង ។រួចលោកស្រី រួមជាមួយ លោក លឹមរ័ត្នមុន្នី បានចុះពិនិត្យ ស្រង់ទិន្នន៏យ កសិករសាបកូនខ្ទឹមបារាំងបាន១៨១កញ្ចប់ និងខ្ទឹម ក្រហមចំនួន ៩កញ្ចប់ ក្នុង១កញ្ចប់ មានចំនួន ១០០០០គ្រាប់ មានកសិករចំនួន ២៣ នាក់ដែលបានសាប នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
៦- លោក ហង្ស ផាន អនុប្រធានការិយាល័យកសិកម្មស្រុកអូរជ្រៅ បានចូលរួមប្រជុំគណះកម្មាធិការបច្ចេកទេស នៅសាលាស្រុកអូរជ្រៅ។
៧- គម្រោង GIZ RED III សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលា ស្តីពីបញ្ហា សត្វល្អិត និង ជំងឺ លើដំណាំស្រូវ ដល់ អាជីវករ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។
៨- មន្ត្រីអនុវត្តគម្រោង TSSD ការិយាល័យកសិកម្មស្រុកអូរជ្រៅ ចុះតាមដានផលិតកម្មដំណាំស្រូវរបស់កសិករបង្ហាញ នៅស្រុកអូរជ្រៅ។
៩- លោក អោ ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យកសិករដាំដំណាំត្រសក់ផ្អែមនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។