សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២១៧
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០១៧
4,423

១- លោកស្រី សែស គឹមហេង អនុប្រធានការិយាល័យអភិវឌ្ឍនសហគមន៍កសិកម្ម រួមជាមួយមន្ត្រីមួយរូប បានចូលរួម សិក្ខាសាលាវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី " គោលការណ៍ណែនាំនៃការគ្រប់គ្រងមុខរបរឥណទានរបស់សហគមន៍កសិកម្ម " អ្នកចូលរួម២១ខេត្តក្រុង សរុប ៨៤ នាក់ ស្រី ១៤នាក់ នៅអគ្គនាយកដ្ឋានកសិកម្ម រាជធានីភ្នំពេញ ពីថ្ងៃទី ៣០-៣១ ខែតុលា  ឆ្នាំ២០១៧ ។
 
២- មន្ត្រីអនុវត្តគម្រោង TSSD  បានចូលរួម សិក្ខាសាលាថ្នាក់ជាតិស្ដីពី សេចក្ដីព្រោងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ សម្រាប់គម្រោង TSSD ជំហ៊ាន ២ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត ពីថ្ងៃទី៣០- ៣១ ខែ តុលា ឆ្នាំ២០១៧ ។

៣- នៅពេលព្រឹក  មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ចំនួន ០៥ រូប បានចុះធ្វើជីវសុវត្ថិភាព និងបាញ់ថ្នាំរំងាប់មេរោគនៅកន្លែងប្រមូលផ្តុំ និងក្រោលគោរបស់ក្រុមហ៊ុន ផាប់ រស្មី  (ចិញ្ចឹមគោចំនួន ៣១០ ក្បាល) សម្រាប់ត្រៀមនាំចេញទៅកាន់ប្រទេសថៃ ដែលមានទីតាំងស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

៤- សង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្មពួក បានចូលរួមប្រជុំរៀបចំត្រៀមព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅបន្ទាយឆ្មារ  ទី ២ និង ៣ ខែ វិច្ឆិកា ឆ្នាំ២០១៧។

ចំនួនអ្នកចូលទស្សនា
Flag Counter