១- នៅពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីសម្ភោធកុដិថ្មមួយខ្នង ពីរជាន់ ៨បន្ទប់ សម្រាប់ព្រញសង្ឃប្រើប្រាស់ នៅវត្តជ័យមង្គលគុត្តសត ឃុំអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
២- លោក សាន វួន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយកម្មវិធី RED III នៅស្រុកមង្គលបូរីបានប្រជុំជាមួយអាជីវករម៉ាស៊ីនច្រូត ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល ការថែទាំ ប្រើប្រាស់ ច្រូតកាត់ដោយម៉ាស៊ីនច្រូត គោលបំណង កាត់បន្ថយការបាត់បង់ស្រូវ។
៣- នៅពេលព្រឹកថ្ងៃទី លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ឈឹម វុត្ថា ចុះយកសំណាកពីសត្វមាន់ ទា (រកវត្តមានជំងឺផ្តាសាយ) ចំនួន ១៤ ក្បាល, នៅកន្លែងទីផ្សារលក់បក្សី (ស្ថិតនៅជិតទីផ្សារសិរីសោភ័ណ) ។ សូមបញ្ជាក់ថានេះជាជំហានទី៥ នៃការចុះយកសំណាកពីបក្សី ដើម្បីស្រាវជ្រាវរកវត្តមាននៃពួកជំងឺផ្តាសាយ ដែលអាចឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយនឹងបន្តចុះយកជំហានទី៦ ក្រោយពេលបុណ្យអុំទូកបន្តទៀត ។
៤- លោក លន់ សុវណ្ណ មន្រ្តីការិយាល័យកសិកម្មស្រុកម៉ាឡៃ បានចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ របស់វិទ្យាល័យម៉ាឡៃ ក្រោមអធិបតីភាពលោក អុក សម្បត្តិ អភិបាលរងនៃគណៈអភិបាលស្រុកម៉ាឡៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម