សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៥ និង ៦ ខែវិច្ឆិកា ឆ្នាំ២១៧
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០១៧
4,484

 នៅថ្ងៃទី ០៥ ខែ វិចិ្ឆកា ឆ្នាំ២០១៧

- នៅព្រលប់ថ្ងៃទី ០៥ ខែ វិចិ្ឆកា ឆ្នាំ២០១៧ លោក សួម សុវណ្ណ មន្រ្តីបច្ចេកទេសបង្កាត់សិប្បនិមិ្មតគោការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបង្កាត់សិប្បនិម្មិតលើមេគោ ចំនួន ០១ ក្បាល របស់កសិករឈ្មោះ នាង គន្ធា មានទីលំនៅ ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។

នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយក្រុមការងារមន្ទីរ បានអញ្ជើញចុះប្រមូលតំលៃទីផ្សារស្រូវ  និងពិនិត្យមើលការប្រមូលផលស្រូវរបស់កសិករនៅស្រុកថ្មពួក  , ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ដែលកំពុងចាប់ផ្តើមប្រមូលផលស្រូវកណ្តាលដែលមានពូជផ្ការំដួល, ផ្កាម្លិះ និងសូម៉ាលី ដែលទទួលទិន្នផលជាមធ្យម3t/ha និងលក់បានតំលៃថ្លៃថ្នូរសមរម្យ ពី8,5-9បាត/1kg ស្រូវសើម តំលៃនេះប្រែប្រួលទៅតាមគុណភាពរបស់ស្រូវ(សំណើម)។ ។នៅពេលរសៀល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានសម្របសម្រួលគម្រោង TSSD ថ្នាក់ខេត្តបានដឹកនាំប្រជុំប្រចាំខែ តុលា ឆ្នាំ ២០១៧ របស់គម្រោង TSSD សមាសភាពចូលរួមមាន លោក  PAEA , LIMCA, PAMRIC, DST  សរុបចំនួន ១១នាក់ ស្ត្រី ០៤នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

២- លោក អោ ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យនិងផ្តល់បច្ចេកទេសតាក់តែងមែកដំណាំប៉េងបោះភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។

ចំនួនអ្នកចូលទស្សនា
Flag Counter