នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្ដម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអញ្ជើញចុះត្រួួតពិនិត្យដំណាំស្រូវដែលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរបស់ប្រជាកសិករនៅភូមិស្វាយស និងភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ផ្ទៃដីស្រូវចំនួន ៥៤៦៩ហិចតា ក្នុងនោះមានស្រូវស្រាលដើមរដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ ត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីចំនួនជាង ៨០០០ហិចតា បានជួបគ្រោះទឹកជំនន់។បច្ចុប្បន្នមានភ្លៀងធ្លាក់ដោយកន្លែង ដែលអាចជួយសង្គ្រោះស្រូវបានមួយចំនួនធំ។ដោយឡែកទឹកជំនន់ក៏បានស្រកចុះទៅរកស្ថានភាពប្រក្រតីវិញហើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម