គន្លឹះល្អៗសំរាប់ការចិញ្ចឹមមាន់ស្រែ ដោយ អង្គការបណ្តាញកសិអេកូឡូស៊ីកម្ពុជា Agroecology Learning Alliance in Cambodia (AliSEA)។
វីដេអូនេះផលិតដោយកសិករទាំងស្រុង*
កសិករ សៀ រ៉ៃ ដែលជាអ្នកទទួលផលក្នុងគម្រោង #អាពីស៊ី ដែលអនុវត្តដោយអង្គការ GRET និង អង្គការ CIRD នៅក្នុងខេត្ត #សៀមរាប បានចែករំលែកបច្ចេកទេសល្អៗក្នុង #ការចិញ្ចឹមមាន់ស្រែ តាមរយៈវីដេអូដែលផលិតដោយខ្លួនឯង។ ផលិតកម្មបក្សីនេះជាផ្នែកមួយនៃកម្មវិធី #ប្រព័ន្ធកសិកម្មចម្រុះ ដែលត្រូវបានលើកកំពស់នៅក្នុងគម្រោង។ គាត់អាចមានលទ្ធភាពផលិតវីដេអូនេះក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតវីដេអូដែលណែនាំ ដោយលោក Germain Pri ដែលជាអ្នកឯកទេសផលិតភាពយន្ត ហើយវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំ និងផ្តល់មូលនិធិដោយអង្គការGRET។
<
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម