លោកប្រធានគម្រោង BRAG តឹក ជ័យមង្គល សហការជាមួយ លោក តោ មេសា អនុប្រធានការិយាល័យ រួមជាមួយមន្រ្តីការិយាល័យ បានដឹកនាំក្រុមកសិករចិញ្ចឹមមាន់ ទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់សាច់ ភ្ញាស់កូនមាន់ពូជ និងបច្ចេកទេសបង្កាត់សិប្បនិមិ្មតមាន់ របស់កសិករនៅ
ចេញ​ផ្សាយ ៣១ សីហា ២០១៨
405

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ លោក តឹក ជ័យមង្គល ប្រធានគម្រោងBRAG នៃអង្គការទស្សនៈ ពិភពលោកខេត្តបន្ទាយមានជ័យ សហការជាមួយលោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និបសុព្យាបាល រួមជាមួយលោក ផុន​ ភិរុន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមកសិករចិញ្ចឹមមាន់ចំនួន ២១នាក់ ស្ត្រី ៦នាក់ មកពី៤ស្រុក គឺស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ ចុះទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់សាច់ កន្លែងភ្ញាស់កូនមាន់ពូជ និងបច្ចេកទេសបង្កាត់សិប្បនិម្មិតមាន់របស់កសិករគំរូ ឈ្មោះ ឆប ប៊ុនសួយ នៅ ភូមិតាសៀវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ទស្សនៈកិច្ចសិក្សានេះ គឺដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដោយផ្ទាល់នៅនឹងកន្លែង ដោយចាប់ផ្ដើមដំណើរ សង្វាក់ផលិតកម្មតាំងពីដំបូង រហូតដល់ផ្គត់ផ្គងទៅដល់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter