លោកប្រធានមន្ទីរ ប៉ាង វណ្ណាសេដ្ឋ បានដឹកនាំប្រជុំផ្សព្វផ្សាយស្ដីពីគោលការណែនាំការផ្ដល់ព័ត៌មាន និងការប្រើប្រាស់គេហទំព័រថ្មីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅ
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៨
373

នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំការផ្ដល់ព័ត៌មាន និងការប្រើប្រាស់គេហទំព័រថ្មី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយគេហទំព័រថ្មី ជូនដល់មន្ត្រីក្រោមឱវាទ និងរបៀបផ្ដល់ព័ត៌មានពីសកម្មភាពការងារប្រចាំថ្ងៃ។ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល លោក-លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ និងលោក-លោកស្រីប្រធានការិយាល័យកសិកម្ម ស្រុក/ក្រុង សរុបចំនួន ៣១នាក់ ស្ត្រី ៤នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្តបន្ទាយមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter