នារសៀល ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រជុំដំណោះស្រាយផលប៉ះពាល់ការធ្វើផ្លូវ និងការរៀបចំសាងសងមជ្ឍមណ្ឌលកីឡា(ស្តាត) ខេត្ត ដែលស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏មាន ការចូលរួម ឯកឧត្ដម-លោកជំទាវអភិបាលខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាព ស្រុក/ក្រុង ជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធទីតាំងផលប៉ះពាល់ទីតាំងផ្លូវ និង ស្តាត។កិច្ចប្រជុំនេះប្រារព្វធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម