លោកអនុប្រធានមន្ទីរ រុន សុផាន់ណារ៉ា និងលោកអនុប្រធានមន្ទីរ សាន វួន រួមជាមួយមន្ត្រីក្រោមឱវាទបានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្ទៃដីប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ទឹកភ្លៀង និងទឹកទន្លេ នៅ
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៨
223

នាព្រឹក ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ កញ្ញា លោក រុន សុផាន់ណារ៉ា និង លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយលោកប្រធាន-អនុប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម និងលោកប្រធាន និងមន្រ្តីការិយាល័យកសិកម្មស្រុក មង្គលបូរីបានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្ទៃដី​ប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ទឹកភ្លៀង និងទឹកទន្លេ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលផ្ទៃដី​ខូចខាត​គឺ ៥០៩ហិចតា និងផ្ទៃដីប៉ះពាលើកើនឡើង ១៧៤៣ហិចតា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter