លោកប្រធានការិយាល័យ ហ៊ុយ ទូច បានអញ្ជើញចូលរូមកិច្ចប្រជុំទ្វេភាគីជាមួយ នាយកដ្ឋានអភិវឌ្ឍន៍ផលិតកម្មសត្វ ព្រះរាជាណាចក្រថៃ នៅ
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៨
133

នាព្រឹក ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ២០១៨ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានរួមដំណើរជាមួយឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ នាយកដ្ឋានអភិវឌ្ឍន៍ផលិតកម្មសត្វ ព្រះរាជាណាចក្រថៃ នៅសណ្ឋាគារ Four Wing Hotel, Bangkok Thailand ដែលសមាសភាពអញ្ជើញចូលរួមមាន: ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ, ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង លោកប្រធាន-អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តជាប់ព្រំដែនថៃ ០៧ខេត្ត សរុប ១៥នាក់ ។ ប្រតិភូថៃ ដឹកនាំដោយលោក Sorravis Thaneto ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតកម្មសត្វ និងសហការី អញ្ជើញចូលរួមសរុប ២៤ នាក់។គោលបំណងកិច្ចប្រជុំៈ ពង្រឹងកិច្ចសហប្រតិបត្តិការណ៍លើការធ្វើពាណិជ្ជកម្មសត្វ ផលិតកម្មសត្វ ដោយផ្តោតលើវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វ ពង្រឹងទំនាក់ទំនងកិច្ច សហការគ្នារវាងថ្នាក់ខេត្ត និងខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter