នាព្រឹកថ្ងៃពុធ ១០ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីអនុវត្តគម្រោង TSSD-AFស្រុក/ក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០១៨ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្នុងគោលបំណង៖
១.ណែនាំសមាសភាពក្រុមគាំទ្រគម្រោង TSSD-AFជំហាន២ ថ្នាក់ខេត្ត និងការិយាល័យកសិកម្មស្រុក/ក្រុង
២.ស្វែងយល់អំពីគម្រោង (ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងការរៀបចំរបាយការណ៍
៣.ណែនាំអំពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌគម្រោង TSSD-AF
៤.ពង្រឹងកិច្ចសហការ និងពិភាក្សារកដំណោះស្រាយបញ្ហាបំណុលហួសកំណត់របស់ក្រុមទុនបង្វិល។
កិច្ចប្រជុំនេះដំណើរបាន ក្រោមអធិបតីភាព ឯកឧត្ដម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងទទួលបន្ទុកទូទៅគម្រោង TSSD-AF សមាសភាពចូលរួមមាន ឯកឧត្ដមអភិ បាល ខត្ត លោកប្រធានមន្ទីរកសិកម្ម ប្រធានក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត ស្រុក/ក្រុង សរុបចំនួន ២៨នាក់ ស្ត្រី ១៤នាក់ នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម