នាព្រឹកថ្ងៃពុធ ១០ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៨ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ-គណនេយ្យ និងលោកស្រី ដឿន ឡា មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ខេត្ត គោលដៅថ្មី ចំនួន ៩ នៃកម្មវិធី ASPIRE ក្នុងគោលបំណងៈ ដើម្បីផ្សព្វផ្សាយ និងគាំទ្រដំណើរការរៀបចំផែនការថវិកាឆ្នាំ២០១៩ របស់កម្មវិធី ASPIRE ជូនដល់ខេត្តគោល ដៅថ្មីចំនួន ០៩ខេត្ត ឱ្យមានឯកសណ្ឋានភាពទៅនឹងដំណើរការនៃការរៀបចំផែនការ ថវិការបស់ខេត្តគោលដៅចាស់ចំនួន១១ខេត្ត នៃកម្មវិធីASPIRE ដែលមានសង្គតិភាពទៅ និងប្រភពធនធានហិរញ្ញវត្ថុរបដរាជរដ្ឋាភិបាល និងរបស់ដៃគូអភិវឌ្ឍន៍ដែលវិភាជន៍ ចូលក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ៥ ដល់៦ ខែ កញ្ញា ឆ្នាំ២០១៨ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម