លោកអនុប្រធានការិយាល័យ អ៊ីវ វណ្ណា រួមជាមួយមន្ត្រីការិយាល័យ បានអញ្ជើញចុះផ្សព្វផ្សាយពីសារៈសំខាន់នៃការធ្វើវ៉ាក់សាំងសត្វជូនដល់ប្រជាកសិករនៅ
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៨
169

នាព្រឹកថ្ងៃពុធ ១០ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៨លោក អ៊ីវ វណ្ណា អនុប្រធាន, លោក ញឹក វិបុល និងលោក ឆាំ វ៉ាន់យ៉ុង មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយការិយាល័យកសិកម្មស្រុកស្វាយចេក, លោក ហេង ប្រុស ផ្នែកបសុព្យាបាលស្រុក អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារ សុខភាពសត្វភូមិ បានចុះផ្សព្វផ្សាយពីសារៈសំខាន់នៃការធ្វើវ៉ាក់សាំងសត្វជូនដល់ប្រជាកសិករសរុប ២១នាក់ ស្រ្តី ១០នាក់ និងបន្តចាក់វ៉ាក់សាំងអុតក្តាមគោ នៅក្នុងភូមិខ្វាវកើត, បែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក ជាលទ្ធផលសរុបបានចំនួន ១២៦ក្បាល (សត្វគោសរុបក្នុងភូមិ ៤៨៥ ក្បាល) និងបន្តចុះចាក់តាមក្រោលផ្ទះរហូតគ្រប់ចំនួន ក្នុងគោលបំណង ដើម្បីការពារ និងទប់ស្កាត់ ជាមុនពីជំងឺអុតក្តាមសត្វគោ-ក្របី នៅក្នុងមូលដ្ឋាន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter