នាព្រឹក ថ្ងៃពុធ ១០ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៨ លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និង ផលិតភាព កសិកម្ម បានអញ្ជើញចូលរួមប្រជុំបង្កើតចង្កោមកសិករនៃខ្សែសង្វាក់តម្លៃស្រូវក្រអូបក្នុងគម្រោងជំរុញទីផ្សារ កសិកម្មខ្នាត់តូច ក្នុងគោលបំណង -ផ្តល់ឪកាសដល់ភាគីពាក់ ព័ន្ធក្នុង ខ្សែសង្វាក់ម្លៃបានស្គាល់ពីគ្នាកាន់តែច្បាស់និងផ្សារភ្ជាប់រវាងអាជីវកម្មទៅនិងអាជីវកម្មនិងពីអាជីវកម្មទៅសរវាកម្ម និងកំណាត់បញ្ហារាំងស្ទះក្នុងខ្សែសង្វាក់ តម្លៃស្រូវក្រអបស្វែងរក ដំណោះស្រាយ និងរួមគ្នារៀបចំផែនការឆ្លើយតប ។ នៅឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សមាសភាពចូលរួមមាន៖ មន្រ្តីមកពីមន្ទីរពាណិជ្ជកម្ម មន្រ្តីមកពីមន្ទីរ កសិកម្ម អ្នកលក់ដូ ជី ពូជ សំភារ:កសិកម្ម អ្នកប្រមូលទិញស្រូវសែនក្រអូប មីក្រូហរិញ្ញវត្ថុ ធនាគាភូមិ ប្រាសាក អម្រឹត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម