លោកអនុប្រធានការិយាល័យ តោ មេសា រួមជាមួយមន្ត្រីការិយាល័យមួយរូប បានអញ្ជើញចូលរួម សិក្ខាសាលាពពួកថនិកសត្វថ្នាក់ជាតិ ស្តីពី កម្មវិធីសុខភាពតែមួយ និងជីវសុវត្ថិភាព នៅ
ចេញ​ផ្សាយ ០៧ កញ្ញា ២០១៨
227

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០១៨ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល និង លោក ឆាំ វ៉ាន់យ៉ុង មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួម សិក្ខាសាលាពពួកថនិកសត្វថ្នាក់ជាតិ ស្តីពី កម្មវិធីសុខភាពតែមួយ និងជីវសុវត្ថិភាព ក្រោម អធិបតីភាពលោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌីស ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប ១១០ នាក់ ស្ត្រី ១៧ នាក់ ។ក្នុងគោលបំណងដើម្បី ផ្តល់ដល់សិក្ខាកាមនូវចំណេះដឹង និងជំនាញសមស្រប ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក្នុងការ អនុវត្តការ អង្កេតតាមដាន ឃ្លាំមើល ជំងឺសត្វ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វ និងដើម្បីឆ្លើយតបទៅនឹងការផ្ទុះជំងឺសត្វបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter