វគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីលើការងាររដ្ឋបាល និងបុគ្គលិក​
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៨
184

នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៨ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីលើការងាររដ្ឋបាល និងបុគ្គលិក ដើម្បីផ្ដល់ឲ្យអ្នកដឹកនាំការិយាល័យទាំង ២៥រាជធានី ខេត្ត /ក្រុង យល់ដឹងបន្លែមពីប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាល ការសរសេររបាយការណ៍ ការគ្រប់គ្រងមន្ត្រីរាជការ ការត្រៀមផែនការការងារចុះអនុវត្កការងារក្នុងវិស័យផលិតកម្ម និងបសុព្យាបាល នៅតាមខេត្តរៀងៗខ្លួន។ក្រោមអធិបតីភាពឯកឧត្ដម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។សមាសភាពចូលរួម មានថ្នាក់ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមកពី ២៥រាជធានីខេត្ត/ក្រុង សរុបចំនួន ៥១នាក់ ស្ត្រី ១១នាក់ នៅសណ្ឋាគារ រីជេនស៊ីអង្គរ ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter