លោកប្រធានការិយាល័យ ហ៊ុយ ទូច បានដឹកនាំក្រុមត្រួតពិនិត្យបង្ក្រាបបទល្មើសការិយាល័យ ចុះត្រួតពិនិត្យកន្លែងតាំងលក់បោះដុំ និងរាយ ផលិតផលបក្សីចំនួន ០៣ កន្លែងក្នុងផ្សារ ហ៊ុយ ឡេង នៅ
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៨
183

នាព្រឹកថ្ងៃចន្ទ ១ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំ ក្រុមត្រួតពិនិត្យបង្ក្រាបបទល្មើសការិយាល័យ ចុះត្រួតពិនិត្យកន្លែងតាំងលក់បោះដុំ និងរាយ  ផលិតផលបក្សីចំនួន ០៣ កន្លែងក្នុងផ្សារ ហ៊ុយ ឡេង ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីធានាបានថា ការដឹកជញ្ជូន និងចរាចរ ស៊ុតបក្សីលើទីផ្សារក្នុង ខេត្ត បន្ទាយមានជ័យ ពិតជាមានគុណភាពល្អ មានប្រភពច្បាស់លាស់ និងមិនមានជំងឺឆ្លងដល់អ្នកបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter