វគ្គបណ្ដុុះបណ្ដាលស្ដីពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៨
293

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយមានជ័យ រួមជាមួយលោក ផែ សុភ័ក្ក អនុប្រធានការិយាល័យផែនការ-គណនេយ្យ និងលោក ចាយ ផល្លា មន្ត្រីការិយាល័យផែនការ-គណនេយ្យបានអញ្ជើញ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត ដើម្បីប្រមូលទិន្នន័យសម្រាប់ចងក្រងសិ្ថតិគណនេយ្យជាតិខេត្ត កម្មវិធីនេះប្រព្រឹត្ត ទៅ ក្រោមអធិបតីភាពឯកឧត្ដម ទុយ ចំរើន អនុរដ្ឋលេខាធិការក្រសួងផែនការ​ ឯកឧត្ដម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដមអភិបាលខេត្ត រួមនិង មានការចូលរួមបណ្ដាមន្ទីរ ស្ថានប័ន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០ ដល់៣១ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរផែនការខេត្តបន្ទាយមានជ័យ។" />

ចំនួនអ្នកចូលទស្សនា
Flag Counter