នាព្រឹក ថ្ងៃពុធ ១០ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៨ លោក ម៉ី សុជាតិ ប្រធានការិយាល័យកសិ-ឧស្សាហកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយលោកស្រី ធឿក សុផានី អនុប្រធានការិយា ល័យ កសិ-ឧស្សាហកម្ម, លោក ហុក សំណាងអនុប្រធានការិយា ល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម, លោក ម៉ៅ វួយ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម, កញ្ញា ភឹម សំណាង មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាព កសិកម្ម និងលោក សោម ចាន់រឹទ្ឋ មន្រ្តីការិយាល័យកៅស៊ូ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី "វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីនៃការគ្រប់គ្រងបៃតងសម្រាប់អភិវឌ្ឍន៍ កសិកម្ម"រៀបចំដោយ នាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយវិទ្យា ស្ថានការពាររុក្ខជាតិនៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មចិន ឧបត្ថម្ភដោយ Lancang-Mekong Coorporation Special Fund(LMCSF) Project ក្នុងគោលបំណង៖ ដើម្បីចែករំលែកវិធីសាស្រ្តថ្មីៗក៏ដូចជាបទពិសោធន៍ទាក់ទង និងការគ្រប់គ្រង បៃតងសម្រាប់អភិវឌ្ឍន៍កសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង និងវិធីសាស្រ្តគ្រប់គ្រងសត្វល្អិតចង្រៃ និងជម្ងឺ លើដំណាំ សមាសភាពចូលរួមមាន មន្រ្តីការិយាល័យ កសិ-ឧស្សាហកម្ម , មន្រ្តីការិយាល័យជំនាញពាក់ព័ន្ឋ, កសិករឆ្នើម មកពី២៥ រាជធានី-ខេត្ត សាស្រ្តាចារ្យ សិស្ស និស្សិត ដែលមកពី សកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិ កសិកម្មកំពង់ចាម សាលាជាតិកសិកម្មព្រែកលៀប សរុបចំនួន ៣២៥នាក់ ស្ត្រី ១២០នាក់ នៅភោជនីយដ្ឋានទន្លេ បាសាក់២,រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៥ ដល់ ៦ ខែកញ្ញា ឆ្នាំ២០១៨។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម