នាព្រឹកថ្ងៃអង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអមដំណើរក្រុមការងាររបស់ធានាគារអភិវឌ្ឍន៍អាស៊ី ADB និងIFAD ចុះពិនិត្យមើលគម្រោង TSSD ផលិតកម្មកូនទាកាប៉ា នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងក្រុមកែលម្អជីវភាព នៅភូមិក្បាលខ្ទីង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ និងជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ នៅសាលាឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។នាពេលរសៀល លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ប្រជុំជាមួយក្រុមការងាររបស់ធានាគារអភិវឌ្ឍន៍អាស៊ី ADB និងIFAD ចុះពិនិត្យការងារអនុវត្ហគម្រោង TSSD នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អ្នកចូលរួមសរុបចំនួន ១៨នាក់ ស្ត្រី ៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម