លោកប្រធានមន្ទីរ ប៉ាង វណ្ណាសេដ្ខ បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងវគ្គបំប៉នស្តីពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំនិងជីកសិកម្មនិងប្រសិទ្ធភាពសុខភាពនៃការប្រើប្រាស់គីមីកសិកម្មដល់អាជីវករលក់សម្ភារៈកសិកម្ម នៅ
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
183

នាព្រឹក ថ្ងៃ អង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមជាគណៈធិបតីក្នុងបើកវគ្គបំប៉នរបស់ការិយាល័យនីតិកម្មកសិកម្មដោយមានការសហការរបស់អង្គការIDEស្តីពីសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំនិងជីកសិកម្មនិងប្រសិទ្ធភាពសុខភាពនៃការប្រើប្រាស់គីមីកសិកម្មដល់អាជីវករលក់សម្ភារកសិកម្ម គោលបំណងដើម្បីអោយដេប៉ូលក់សម្ភារៈកសិកម្មយល់ ដឹងពីការប្រើប្រាស់ជីនិងថ្នាំកសិកម្មកុំអោយប៉ះពាល់ដល់សុខភាពបរិស្ថានដល់អ្នកប្រើប្រាស់បន្ត ។ដែលមានអាជីវករចូលរួម សរុប ៣០នាក់ ស្រ្តី ៧នាក់នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter