លោកអនុប្រធានការិយាល័យ លោក អ៊ីវ វណ្ណា និងលោក តោ មេសា រួមជាមួយមន្ត្រីការិយាល័យ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មក្រុមចិញ្ចឹម ទាយកស៊ុតនៅ
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
191

នារសៀល ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៨ លោក អ៊ីវ វណ្ណា និងលោក តោ មេសា អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល រួមជាមួយ លោក ញឹក វិបុលនិងលោក ឆាំ វ៉ាន់យ៉ុង មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មក្រុម ចិញ្ចឹមទាយកស៊ុតនៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងចិញ្ចឹម ១២ រោង ស្មើនឹងជាង ៤០.០០០ ក្បាល ដែលអាចផ្តល់ស៊ុតលក់ទៅលើទីផ្សារ ហ៊ុយ ឡេង, ខេត្តសៀមរាប និងរាជធានីភ្នំពេញ ប្រមាណ ៣៨.០០០-៤០.០០០ គ្រាប់ក្នុង១ថ្ងៃ ហើយតម្លៃលក់ដុំចាប់ពី ៣៧០រៀល-៣៩០រៀលក្នុងមួយគ្រាប់ (ទៅតាមទំងន់ស៊ុត)។ សូមបញ្ជាក់ថា ទិន្នន័យខាងលើនេះ គឺ មន្រ្តីជំនាញបានចុះសម្ភាស និងសាកសួរព័ត៌មានផ្ទាល់ពីលោក ស៊ុន ថាវ អនុប្រធានភូមិថ្មី និងអ្នកពាក់ព័ន្ធ១ចំនួនផ្សេងទៀត ។ គោលបំណងគឺក្រៅពីការ ចុះស្វែង យល់ពីតម្លៃស៊ុត ការផ្គត់ផ្គង់លើទីផ្សារ មន្រ្តីជំនាញក៏បាន ពន្យល់ពីបញ្ហាផលប៉ះពាល់ បទដ្ឋានបច្ចេកទេស ការថែរក្សាអនាម័យ និងការអនុវត្ត វិធានជីវសុវត្ថិភាពនៅតាម កន្លែងចិញ្ចឹមផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter