ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៨ ក្រុមអន្តរាគមការិយាល៍យផលិតកម្ម និងបសុព្យាបាល រួមមានលោក ញឹក វិបុល, លោក ប៉ាត នី, លោក លន់ សុខខួច និងលោក សៅ អ៊ារី បានចុះអនុវត្តការងារដូចខាងក្រោម៖ត្រួតពិនិត្យការនាំចូលជ្រូករស់, លិខិតដឹកជញ្ជូន និងចារបញ្ជាក់លើលិខិតដឹកជញ្ជូន ជ្រូករបស់ក្រុមហ៊ុនអង្គរ សុខសារិទ្ធ ព្រមទាំងបានអនុវត្តវិធានជីវសុខភាព ដោយបាញ់ថ្នាំរំងាប់មេរោគលើ សំភារៈ មធ្យោបាយដឹកជញ្ជូន នៅនឹងបរិវេណទីតាំងនាំចូលជ្រូក ស្ថិតក្នុងភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក និង ចុះអនុវត្តវិធានជីវសុវត្ថិភាព បាញ់ថ្នាំរំងាប់មេរោគនៅក្នុងក្រោលគោ ០២ កន្លែងរបស់ក្រុមហ៊ុន អង្គរសុខសារិទ្ធ និងមធ្យោបាយដឹកជញ្ជូនគោ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម