នាព្រឹក ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងពិធីចែកពូជស្រូវដល់កសិករមានតម្រូវការកសិកររងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់លើដំណាំស្រូវវស្សា ឆ្នាំ២០១៨ របស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់រាជរដ្ឋាភិបាល ដែលមាន ពូជស្រូវសែនក្រអូប ចំនួន ២៣,៣តោន ត្រូវបានយកទៅចែកជូនដល់ប្រជាកសិករចំនួន ២៣៣គ្រួួសារ ដែលរស់នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលរងគ្រោះដោយសារទឹកជំនន់ ដែលក្នុងមួយគ្រួសារៗទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម និងពូជសណ្ដែកគួរ និងពូជត្រសក់ ចំនួនមួយមុខៗមួយកញ្ចប់ ។ សមាសភាពចូលរួមមាន អគ្គនាយកដ្ឋានកសិកម្ម អភិបាលរងស្រុកមង្គលបូរី មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងប្រជាពលរដ្ឋដែលរងគ្រោះ២៣៣គ្រួសារបានចូលរួម។កម្មវិធីនេះប្រារព្វធ្វើនៅក្នុងបរិវេនវត្តអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ។ នៅថ្ងៃនេះផងដែរក៏មានការផ្តល់ពូជស្រូវប្រភេទនេះ ដល់កសិកររងគ្រោះដោយទឹកជំនន់ នៅឃុំចំនួន ៥ ផ្សេងទៀតនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៧៦,៣ តោន (គ្រួសារកសិករចំនួន ២.៧៦៣គ្រួសារៈ ឃុំ រហាត់ទឹកៈ ១០ ភូមិ ស្មើ ៧៨៩ គ្រួសារ ពូជស្រូវ ៧៨,៩ តោន ឃុំចំណោមៈ ៦ភូមិ ស្មើ ២៦៣ គ្រួសារ ពូជស្រូវ ២៦,៣ តោន ឃុំគោកបល្ល័ង្គៈ ៧ភូមិ ស្មើ ២៦៥ គ្រួសារ ពូជស្រូវ ២៦,៥ តោន ឃុំសំបួរៈ ១១ភូមិ ស្មើ ៩៤១ គ្រួសារ ពូជស្រូវ ៩៤,១ តោន ឃុំតាឡំៈ ៦ភូមិ ស្មើ ២៧២ គ្រួសារ ពូជស្រូវ ២៧,២ តោន)។