ក្រុមអន្តរាគមបង្រ្កាបបទល្មើសការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះអធិការកិច្ច-ត្រួតពិនិត្យ និងអនុវត្តវិធានជីវសុវត្ថិភាពលើដងផ្លូវ ត្រង់ចំណុច
ចេញ​ផ្សាយ ០៤ តុលា ២០១៨
142

ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨ ក្រុមអន្តរាគមបង្រ្កាបបទល្មើសការិយាល័យផលិតកម្ម និងបសុព្យាបាល រួមមាន៖ លោក ញឹក វិបុល, ប៉ាត នី, លន់ សុខខួច និងលោក សៅ អ៊ារី បានចុះអធិការកិច្ច-ត្រួតពិនិត្យ និងអនុវត្តវិធានជីវសុវត្ថិភាពលើដងផ្លូវ ត្រង់ចំណុចផ្លូវបំបែកស្រុកថ្មពួក ដោយបានចុះបាញ់ថ្នាំលើមធ្យោបាយ ដឹកជញ្ជូនសត្វ និងផលិតផលពីសត្វ ដែលឆ្ពោះទៅទីផ្សារថ្មពួក, ស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺក្នុងគោលបំណងដូចខាងក្រោម៖

●សត្វបក្សី និងផលិតផល មានដើមកំណើតពីសត្វ មានប្រភពច្បាស់លាស់

●ការពារជំងឺឆ្លងសត្វក្នុងខេត្ត

●សត្វបក្សីទាំងនោះមានសុខភាពល្អ ធានាបានដល់អ្នកបរិភោគ សម្រាប់ឳកាសបុណ្យភ្ជុំបិណ្ឌ្យខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter