លោកអនុប្រធានមន្ទីរ ហួត សុធី រួមជាមួយមន្ត្រី ០១រូប បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការបញ្រ្ជាយេនឌ័រ និងកុមារក្នុងវិស័យកសិកម្ នៅ
ចេញ​ផ្សាយ ២៥ តុលា ២០១៨
202

នាព្រឹក ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៨ លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រី ០១រូប បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការបញ្រ្ជាយេនឌ័រ និងកុមារក្នុងវិស័យកសិកម្ម ក្នុងគោលបំណងដើម្បី៖

១.បូកសរុបលទ្ធផលសម្រេចបាន

២.ពិនិត្យឡើងវិញ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍ និងការបញ្ជ្រាបយេនឌ៍រ ក្នុងវិស័យកសិកម្ម ក្នុងកឡុងពេល ២ឆ្នាំកន្លងទៅនេះ                                                                                                                                                                                                                                                        ៣.បន្តជំរុញ និងសម្របសម្រួលអង្គភាពអនុវិស័យ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុការដាក់បញ្ជូលយេនឌ័រ ទៅក្នុងផែនការសកម្មភាព និងប្រព័ន្ធតាមដាន និងវាយតម្លៃ

៤.ពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់ដំណោះស្រាយសមស្រប។

សិក្ខាសាលានេះដំណើរទៅបាន ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ នៅខេត្តកំពត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០១៨ អ្នកចូលរួមសរុប ៦៦នាក់ ស្ត្រី ៤០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter