នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការរវាងអង្គការក្រៅរដ្ឋាភិបាល (NGOs) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្ដម សាន វណ្ណទី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីអង្គភាពក្រោមឱវាទក្រសួង, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត,នាយក នាយិការ ឬ តំណាង អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារវិស័យកសិកម្ម សរុប ៧១រូប (ស្រី ១៤) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម