នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មន្ត្រីក្រុមការងារយេនឌ័រ និងកុមារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចំនួន ០២រូប បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី យុទ្ធសាស្ដ្រឆ្លើយតបនឹងយេនឌ័រ ឫការផ្តល់សិទ្ធិអំណាច ផ្នែកសេ្ឋកិច្ច ដល់ស្ត្រី សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង ខេត្តកំពត មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បី៖
◆ កំណត់ពីសារសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ឬការផ្ដល់សិទ្ធិអំណាចផ្អែកសេដ្ឋកិច្ចស្ត្រី នៅក្នុងកម្មវិធីអភិវឌ្ឍន៍កសិកម្ម។
◆ សិក្សាពីយុទ្ធសាស្ត្រផ្សេងៗ ដែលកម្មវិធីបានប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម និងវិធីប្រើប្រាស់វានៅក្នុងបរិបទផ្សេងៗគ្នា។
◆ ពិភាក្សា និងវិភាគពីអត្ថប្រយោជន៍ និងកង្វះខាតរបស់យុទ្ធសាស្ត្រនីមួយៗ ក្នុងការលើកកម្ពស់GE ឬ WEE
◆ កសាងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ GE ឬ WEE ក្នុងកម្មវិធីអភិវឌ្ឍន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម