នាព្រឹក ថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៨ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះបរមរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុំ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលងខេត្ត មន្រ្តីរាជការ កងកម្លាំងនគរបាល លោកតា លោកយាយ និងសិស្ស-និស្សិត នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម