លោកអនុប្រធានការិយាល័យ តោ មេសា រួមជាមួយមន្ត្រី ២រូប បានអញ្ជើញចុះបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមមាន់ នៅ
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៨
192

នាព្រឹក ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោក ផុន ភីរុន មន្រ្តី​ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយលោកស្រី កែវ គឹមអូន ប្រធានការិយាល័យកសិកម្មក្រុងសិរីសោភ័ណ, លោក ស្រី ហឿង ចៅសង្កាត់ម្កាក់ បានអញ្ជើញចុះបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមមាន់ ជូនដល់កសិករចិញ្ចឹមមាន់ និងភ្នាក់ងារសុខភាពសត្វភូមិសរុប ២៥ នាក់ (ស្រ្តី ០៥ នាក់) នៅបរិវេណសាលាសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលបានឧបត្ថម្ភគាំទ្រដោយ ថវិកាកម្មវិធី សម្រាប់ជុំ៣ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តបន្ទាយមានជ័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter