លោកអនុប្រធានការិយាល័យ ផែ សុភ័ក្ត រួមជាមួយមន្ត្រី ០១រូប បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃថវិកាកម្មវិធីតាមប្រព័ន្ធកុំព្យូទ័រ នៅ
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៨
142

នាព្រឹក ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ-គណនេយ្យ និង កញ្ញា អាំង តាំងគី មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃថវិកាកម្មវិធីតាមប្រព័ន្ធកុំព្យូទ័រ នៅសណ្ឋាគារ ALICE VILLA ទីរួមខេត្តតាកែវ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែតុលា ឆ្នាំ២០១៨។

ចំនួនអ្នកចូលទស្សនា
Flag Counter