កញ្ញា ភឹម សំណាង បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងបច្ចេកទេសដំណាំសាកវប្បកម្ម និងរុក្ខជាតិលម្អ(ផលិតកម្ម និងបង្កាត់ផ្កា) នៅកម្ពុជា
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៨
594

ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ កញ្ញា ភឹម សំណាង មន្រ្តីការិយាល័យក្សត្រ និងផលិតភាពកសិកម្ម បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងបច្ចេកទេសដំណាំសាកវប្បកម្ម និងរុក្ខជាតិលម្អ(ផលិតកម្ម និងបង្កាត់ផ្កា) នៅកម្ពុជា ប្រព្រឹត្តិទៅនៅសណ្ឋាគារភ្នំពេញអេរ៉ា រៀបចំដោយនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយវិទ្យាស្ថានអន្តរជាតិសេដ្ឋកិច្ចបច្ចេកវិទ្យា នៃនាយកដ្ឋានពាណិជ្ជកម្ម ខេត្តយូណានសាធារណរដ្ឋប្រជាមានិតចិន(YICETE)។ សិក្ខាកាមមកពី ១២ខេត្តក្រុង សរុបចំនួន ៤០នាក់ ស្រី ១៥នាក់ បានសិក្សាអំពី៖

◆ការណែនាំអោយស្គាល់ពីប្រទេសចិន

◆ការណែនាំអោយស្គាល់ពីវប្បធម៌របស់ប្រទេសចិន

◆ស្ថានភាពទូទៅនៃខេត្តយូណាន

◆ការណែនាំអោយស្គាល់ពីវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន(YAAS)

◆ការនាំអោយស្គាល់ពីក្រុមផ្កា(Carnation, Anthurium, Myositis, Baby's breath, Orchids, Dahlia, Iris, និង Aster)

◆ឧទាហរណ៍ពីស្ថានភាពរបស់គ្រឹះស្ថានបង្កាត់ពូជផ្កាបច្ចុប្បន្ននិងវិធីសាស្ត្រដាំផ្កាតាមបែបបុរាណ

◆ឧទាហរណ៍ពីការផលិតផ្កាអ័រគីដេពូជធំនៅយូណាន

◆ដំណើរនៃការផលិតផ្កាអ័រគីដេពូជធំ

◆បច្ចេកទេសនៃការបង្កើតកូនផ្កាដោយការផ្សាំ

◆បច្ចេកទេសនៃការបណ្ដុះពូជផ្កា

◆ការជ្រើស-ការលាយសារជាតិចិញ្ចឹម និងការគ្រប់គ្រងជីសម្រាប់ការដាំផ្ការក្នុងផើង

◆បច្ចេកទេសដាំផ្កាអ័រគីដេពូជដេនរ៉ូប

◆បច្ចេកទេសដាំផ្កាអ័រគីដេពូជមេអំបៅ

◆បច្ចេកទេសដាំ និងការបង្កាត់ពូជប៉ប្រក

◆បច្ចេកទេសដាំផ្កាអានថូរ៉ា

◆បច្ចេកទេសដាំដុះ Iris tectorum

◆បច្ចេកទេសដាំដុះផ្កា Begonia

◆បច្ចេកទេសដាំដុះរុក្ខជាតិ Codiaeum

◆បច្ចេកទេសដាំដើមកៅស៊ូ Ficus elastica Roxb

◆បច្ចេកទេសនៃការដាំផ្កាអាយុវែង

◆ចំណេះដឹងមូលដ្ឋានពីផ្ទះកញ្ចក់ដាំរុក្ខជាតិ

◆សេចក្ដីផ្ដើមសារធាតុចិញ្ចឹមរុក្ខជាតិ

◆សារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់រុក្ខជាតិ

◆សេចក្ដីផ្ដើមអំពីជីជាតិដី

◆ការធ្វើអោយខូចជីជាតិដី

◆ឧបករណ៍សម្រាប់ការវិភាគរោកសញ្ញាកង្វះសារធាតុចិញ្ចឹម

◆បរិក្ខាបច្ចេកទេស ក្នុងប្រព័ន្ធបច្ចេកទេសផលិតកម្មផ្កាដោយមិនប្រើដី

◆របៀបនៃការយកសំណាកដី

◆របៀបនៃការយកសំណាករុក្ខជាតិ

◆សេចក្ដីផ្ដើមអំពីជម្ងឺរុក្ខជាតិ

◆ត្រីកោណជម្ងឺរុក្ខជាតិ

◆ការអភិវឌ្ឍន៍ និងពាណិជ្ជកម្មនៃឧស្សាហកម្មផ្កាក្នុងពិភពលោក

◆វិស័យឧស្សាហកម្មផ្កាលើពិភពលោក

◆ការអភិវឌ្ឍន៍និង ការបង្កើតថ្មីនៃវិស័យឧស្សាហកម្មផ្កាពិភពលោក។ បានចុះអនុវត្តផ្ទាល់ពីការដាំផ្កាដោយមិនប្រើដី និងការវាយតម្លៃពីប្រភេទដី និងការយកសំណាកដី នៅស្ថានីយពិសោធន៍សំណសាកវប្បកម្ម និងរុក្ខជាតិលម្អ (ដីឥដ្ឋ)។

ចំនួនអ្នកចូលទស្សនា
Flag Counter