នាព្រឹក ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្បន្ទាយមានជ័យត រួមជាមួយ លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រ និងផលិតភាពកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន ក្រោមអធិបតីភាព ឯកឧត្តម ឆាន់សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដិីនគរូបនីយកម្មនិងសំណង់និង ឯកឧត្តមងោ ម៉េងជ្រួន អភិបាលរងនៃគណអភិបាលខេត្ត នៅ សណ្ឋាគារព្រះចន្ទ
☆គោលបំណង
- ផ្តល់ដក់ប្រជាជនទូទៅនូវលទ្ធភាពមធ្យោបាយដែលអាចទទួលបានលំនូវឋានសមរម្យ រឺជួសជុលកែលម្លលំនៅឋាន
- ជំរុញការអភិវឌ្ឍទីក្រុងទីប្រជុំជន និង ជនបទ
- ដោះស្រាយជូនប្រជាជនដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ
- ជំរុញកិច្ចសហការជាមួយដៃគូរអភិវឌ្ឍរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាសភាពអ្នកចូលរួម មាន មន្ត្រីមកពី មន្ទីរក្រោមឱវាទខេត្ត មកពីស្រុកក្រុង និងប្រជាពលរដ្ឋជាច្រើនទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម