នាព្រឹក ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨ លោក ផុន ភីរុន និងលោក ឆាំ វ៉ាន់យ៉ុង មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមសហការជាមួយការិយាល័យកសិកម្មក្រុងសិរីសោភ័ណ, លោកស្រី គ្រី ដានី ផ្នែកបសុព្យាបាលក្រុង, លោក ខាំ សរ ចៅសង្កាត់ ទឹកថ្លា បានចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមជ្រូក ជូនដល់កសិករចិញ្ចឹមជ្រូក ២៥នាក់ (ស្រ្តី ០៦នាក់) នៅបរិវេណសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគាំទ្រដោយថវិកាតាមកម្មវិធី សម្រាប់ជុំ៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម