ការិយាល័យផលិតកម្ម និងបសុព្យាបាល​ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់ក្រុមកសិករមកពីខេត្តឧត្តរមានជ័យចំនួន
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០១៨
143

នាព្រឹក ថ្ងៃុសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យផលិតកម្ម និងបសុព្យាបាល​ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់ក្រុមកសិករមកពីខេត្តឧត្តរមានជ័យចំនួន ២៨ នាក់ (ស្រ្តី ១៥ នាក់) ក្នុងនោះមានកម្មវិធីដូចខាងក្រោម៖

-ជួបជុំ សំណេះសំណាល និងរាយការណ៍ពីការងារផលិតកម្ម និងបសុព្យាបាលដោយ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល 

-ទស្សនកិច្ចសិក្សា សួនអនុវត្តដំណាំចំណីសត្វនៅក្នុងការិយាល័យផលិតកម្ម និងបសុព្យាបាល 

-ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅកន្លែងចិញ្ចឹមគោ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

-ចុះទស្សនកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង

-បទបង្ហាញពីកសិករជោគជ័យ និងការដាំស្មៅដំណាំចំណីសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter